ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា កើនឡើងដល់ ២.៥៩៥នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថ្ងៃទី២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡា បានកើនឡើងដល់ ២.៥៩៥នាក់ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។
លោកស្រី Rodriguez បានឧ្យដឹងថា មនុស្សជាង ១២.០០០នាក់បានរងរបួស ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដោយមានមនុស្សចំនួន ៦.៤៦២នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញអគារចំនួន ១៨៩ខ្នងផងដែរ។
ដោយសម្តែងការកោតសរសើរ ចំពោះប្រទេសនានា ដែលបានបញ្ជូនបុគ្គលិកជំនួយមនុស្សធម៌ និងជួយសង្គ្រោះ លោកស្រី Rodriguez បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តគាំទ្រប្រទេសវេណេស៊ុយអេឡាបន្ដទៀត។
លោកស្រីក៏បានប្រកាសផងដែរថា ប្រទេសវេណេស៊ុយអេឡានឹងបង្កើតមូលនិធិកសាងឡើងវិញចំនួន ២០០លានដុល្លារអាមេរិក ដោយសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីគាំទ្រដល់ការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ៕
ប្រែសម្រួល ឈូក បូរ៉ា









