បរទេស៖ ប្រទេសចិន កំពុងតែធ្វើការថ្កោលទោស រិះគន់សហរដ្ឋអាមេរិក បន្ទាប់ពីមានការចាប់ខ្លួន ជនជាតិចិនមួយរូប ដោយចោទប្រកាន់ ពីបទបង្កើតសេចក្តីថ្លែងការណ៍មិនពិត ស្តីពីពាក្យ ស្នើសុំទិដ្ឋាការរបស់គាត់ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។
កាសែតចិន South Chana Post បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើង កាលពីថ្ងៃសុក្រថា លោក ហ្ស៊ីន វ៉ាង ជាអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រមួយរូប ដែលត្រូវឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ នៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋ Los Angeles គឺត្រូវបានក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ខុស។
លោកស្រីមន្ត្រីនាំពាក្យ ក្រសួងការបរទេសចិនរូបនេះ បានមានប្រសាសន៍បន្តទៀតថា ការចាប់ខ្លួនរបស់លោក វ៉ាង គឺជាផ្នែកមួយ នៃទង្វើរំលោភបំពានសិទ្ធិជនជាតិចិន ជាបន្តបន្ទាប់មួយ នៅលើទឹកដីសហរដ្ឋអាមេរិក ហើយក្នុងចំណោមនោះ ពួកគេខ្លះ ត្រូវបានគេរឹបអូស យកឧបករណ៍អេឡិកត្រូនិក ដោយគ្មានមូលដ្ឋានត្រឹមត្រូវ៕ ប្រែសម្រួល៖ប៉ាង កុង