បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានត្រដាងផ្ទាំងបដា ដែលសរសេរថា “ Black Lives Matter” ដើម្បីគាំទ្រ ដល់ការប្រយុទ្ធប្រឆាំង នឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅ របស់ប៉ូលិសនៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតបាននិយាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យថា“ ស្ថានទូតសហរដ្ឋអាមេរិក ឈរនៅសាមគ្គីភាព ជាមួយប្រជាជនអាមេរិកាំង ដែលកំពុងកាន់ទុក្ខ និងតវ៉ាដោយសន្តិវិធីដើម្បីទាមទារ ឲ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន” ។
នៅលើហ្វេសប៊ុកនោះ ស្ថានទូតបានឱ្យដឹងថា «បដារបស់យើង គឺបង្ហាញពីការគាំទ្ររបស់យើង ចំពោះការប្រយុទ្ធប្រឆាំង នឹងភាពអយុតិ្តធម៌ពូជសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស នៅពេលដែលយើងខិតខំ ដើម្បីក្លាយជាសង្គម ដែលមានការរួមបញ្ចូល និងច្រើនជាងនេះ»។
ការបង្ហាញការគាំទ្រនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Harry Harris បានលបបាញ់ប្រហារពួកចោរប្លន់ ដែលឆ្លៀតយកការតវ៉ា ដោយសន្តិវិធី ដែលជាការបិទបាំងឧក្រិដ្ឋកម្ម របស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា