ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញា «ខេត្តកែប» ។
យោងតាមប្រកាស ស្ដីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកែប ចេញផ្សាយនាពេលថ្មីៗថា ការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ៣ចែងថា និមិត្តសញ្ញាខេត្តកែប ត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម ៖
-ដាក់នៅកន្លែងធ្វើការងារ
-ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ
-ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តកែប
-ប្រើប្រាស់ជាផ្លូវការ ក្នុងករណីផ្សេងៗទៀតដែលចាំបាច់ ៕



