ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ ដើម្បីសង្គ្រោះជាតិពីរបបវាល ពិឃាដវីរជនខ្មែរលះបង់អ្វីៗគ្រប់យ៉ាងសូម្បីជីវិត

ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនខ្មែរ បានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយមិនខ្លាចសូម្បីតែសេចក្តីស្លាប់។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនយើងបានលះបង់អ្វីៗគ្រប់បែបយ៉ាង។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន ចាកចោលគ្រួសារដោយក្តីសោកសង្រេង និងហែលឆ្លងគ្រោះថ្នាក់រាប់មិនអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ ពួកគាត់លែងខ្លាចសូម្បីតែសេចក្តីស្លាប់”៕ដោយ៖ធី លីថូ

To Top