ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រជុំក្រុមការងារ បច្ចេកទេស កែសម្រួលលក្ខន្តិកៈ មន្ត្រីនគរបាល និងរៀបចំសេចក្តី ព្រាងច្បាប់ នគរបាលជាតិ

ភ្នំពេញ ៖ ក្រសួង មហាផ្ទៃ នៅរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសកែសម្រួល លក្ខន្តិកៈដោយឡែក នៃ ក្របខណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី នគរបាលជាតិ។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមការងារនេះបានបង្កើតឡើងតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រោយទទួលបានគោលការណ៍ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវពិនិត្យពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណា ឲ្យច្បាប់បានល្អ ។

គួររំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជា មាន ១៨ជំពូក ៩០មាត្រា ។ ច្បាប់នេះរៀបចំឡើង ក្នុងគោលបំណងកំណត់ពីលក្ខន្តិកៈ ការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បតិ្ត សាធារណៈ និងឯកជនដើម្បីបម្រើផលប្រយោជន៍ ប្រទេសជាតិ និងប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់ មានវិសាលភាពចំពោះ នគរបាលជាតិកម្ពុជា គ្រប់រូបដែលបំពេញភារកិច្ចទូទាំងកម្ពុជា លើកលែងតែមានច្បាប់ ដោយឡែកផ្សេងពីនេះ៕ ដោយ អេង ប៊ូឆេង

To Top