សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ នេះថាខ្លួននឹងពង្រីកកាតព្វកិច្ចប្រឆាំង នឹងការលក់បង្ខូចថ្លៃ លើបន្ទះដែកអ៊ីណុករបស់ជប៉ុនរយៈពេល ៣ ឆ្នាំ។
ប្រទេសកូរ៉េខាងត្បូង បានដាក់ពន្ធលើការលក់ បង្ខូចតម្លៃ ១៣,១៧ ភាគរយលើផលិតផលជប៉ុន ចាប់តាំងពីឆ្នាំ ២០១១ ដោយលើកឡើងពីការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្ មក្នុងស្រុក។
ដែកអ៊ីណុក ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា រួមមានផ្នែកគីមីឥន្ធនៈ នាវា និងផ្នែកបន្ទះឈីប។ ពន្ធគយនេះផ្តោតសំខាន់ ទៅលើក្រុមហ៊ុនដែកថែបនីបពុន ដែកអ៊ីណុករបស់ជប៉ុន ក្រុមហ៊ុននីបពុន យ៉ាគីនកូ និងក្រុមហ៊ុនដែកជេអេសអ៊ី៕ ដោយ ឈូក បូរ៉ា