ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រជុំពិភាក្សាការងារ ស្តីពី ការពង្រីកវិសាលភាព នៃការផ្តល់ឥណទាន ដល់បណ្តុំ សហគ្រាសធុនតូចនិងមធ្យម

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី ការពង្រីកវិសាលភាព នៃការផ្តល់ឥណទាន ដល់បណ្តុំសហគ្រាសធុនតូច និងមធ្យម ដើម្បីស្វែងយល់ និងបង្កើតយន្តការដែលសមស្រប ដើម្បីអនុវត្តកិច្ចសហការរវាង សហគ្រិនខ្មែរ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

កិច្ចប្រជុំពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម និង លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ។

To Top