ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ណែនាំឲ្យមន្ទីរបញ្ចកោណ​ កាត់បន្ថយសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន។

លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ​ Truth Social របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាសហរដ្ឋអាមេរិក​ បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងជាយូរមកហើយ”។

លោកបានលេីកឡេីងថា “សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុង”។

លោកបានបន្ដថា “ដូច្នេះ ហើយដោយផ្អែកលើការពិតដែលថា​ វាយឺតពេលក្នុងការលុបចោល ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឲ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាយ៉ាងច្រើន!”។

លោក ដូណាល់​ ត្រាំ​ ក៏បានលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល​ ក្នុងការចូលរួមសកម្មភាពរបស់សហរដ្ឋអាមេរិក​ ដើម្បី “រំសាយអាវុធនុយក្លេអ៊ែរ” អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល​ ឈូ​ក​ បូរ៉ា

To Top