ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ជំរុញឱ្យកាតា​ អនុញ្ញាតឱ្យមានវត្ដមាន​ ក្រុមស្វែងរកការពិតរបស់អ៊ីរ៉ង់​ ជំនួសឲ្យការបដិសេធការចាប់ខ្លួន អ្នកបើកយន្តហោះរបស់ខ្លួន

តេអេរ៉ង់៖​ មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់​ បានអំពាវនាវដល់រដ្ឋាភិបាលកាតា ឱ្យអនុញ្ញាតឱ្យក្រុមស្វែងរកការពិត ពីកងទ័ពអាកាសអ៊ីរ៉ង់ទៅទស្សនាកាតា ជំនួសឱ្យការបដិសេធថាខ្លួនបានចាប់ខ្លួន អ្នកបើកយន្តហោះអ៊ីរ៉ង់បីនាក់កាលពីខែមីនា។

មេបញ្ជាការនៃគណៈកម្មាធិការស្វែងរកមនុស្សបាត់ខ្លួន នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagherzadeh បានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់គណៈកម្មាធិការ បន្ទាប់ពីកាតា​ កាលពីថ្ងៃសៅរ៍ បានបដិសេធការអះអាង របស់លោកថាខ្លួនបានឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បានចេញការបដិសេធនេះនៅក្នុងសារមួយនៅលើបណ្តាញសង្គម បន្ទាប់ពីលោក Bagherzadeh បានលេីកឡេីងថា កងកម្លាំងរបស់រដ្ឋអារ៉ាប់បានចាប់ខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់បីនាក់​ ដែលយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ ទម្លាក់នៅពេលវិលត្រឡប់មកពីបេសកកម្មយោធា ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅកាតាកាលពីខែមីនា។

ជាប្រតិកម្មទៅនឹងការបដិសេធរបស់លោក Al Ansari មេបញ្ជាការអ៊ីរ៉ង់បានឧ្យដឹងថា ក្រុមអ្នកជំនាញនៃកងទ័ពអាកាសអ៊ីរ៉ង់​ បានរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសកាតា ដើម្បីធ្វើការស៊ើបអង្កេតនៅនឹងកន្លែង ប៉ុន្តែដោយសារតែ «ការរារាំង និងការពន្យារពេលជាបន្តបន្ទាប់» របស់អាជ្ញាធរកាតា​ មិនទាន់ត្រូវបានរៀបចំ​ សម្រាប់ការវិលត្រឡប់របស់អ្នកបើកយន្តហោះអ៊ីរ៉ង់​ ទៅកាន់ប្រទេសកំណើតរបស់ពួកគេនៅឡើយទេ។

លោកបានអំពាវនាវដល់រដ្ឋាភិបាលកាតា «ជំនួសឱ្យការបដិសេធបញ្ហានេះ និងដាក់ការរឹតបន្តឹងលើផ្លូវស្វែងរកការពិត» អនុញ្ញាតឱ្យក្រុមអ៊ីរ៉ង់ចូលទៅក្នុងប្រទេសកាតា​ ដេីម្បីធ្វេីរឿងនេះ៕

To Top