បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មកដល់ពេលនេះ មានតែប្រទេសអ៊ីរ៉ង់មួយគត់ ដែលបានចេញមុខ ប្រឆាំងទៅនឹងទណ្ឌកម្ម ដែលអាមេរិកបានដាក់ទៅលើប្រទេសស៊ីរី ហើយបញ្ជាក់ថា ខ្លួននឹងនៅតែបន្តធ្វើសេដ្ឋកិច្ច ជាមួយនឹងប្រទេសស៊ីរី ដូចធម្មតាដដែល។
ថ្លែងនៅក្នុងសេចក្តីប្រកាសមួយ ដោយលោកអ្នកនាំពាក្យ នៃក្រសួងមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ Abbas Mousavi បានបង្ហាញអំពីជំហរបស់អ៊ីរ៉ង់ ដើម្បីថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្ត ដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរី ដោយចោទប្រកាន់ថា សកម្មភាពទាំងនោះ គឺមានលក្ខណៈរំលោភបំពានផង ហិង្សាផង និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិផង។
គួរឲ្យដឹងដែរថា កាលពីប៉ុន្មានមុន លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថា នឹងដាក់ទណ្ឌកម្ម ទៅលើប្រទេសទាំងឡាយណា ដែលបានធ្វើការជំនួញ ជាមួយនឹងរដ្ឋាភិបាលរបស់លោកអាសាដ មិនខ្វល់ថាជាប្រទេសណា និងនៅទីណានោះឡើយ តាមរយៈការដាក់បម្រាមធ្វើដំណើរ ឬទណ្ឌកម្មបែបសេដ្ឋកិច្ចជាដើម៕
ប្រែសម្រួល៖ស៊ុនលី