ព័ត៌មានជាតិ

ស្ថានតំណាងកម្ពុជា នៅវៀតណាម រៀបចំ មាតុភូមិនិវត្តន៍ស្រ្តីខ្មែរ រងគ្រោះ ពីការជួញដូរ៤នាក់

ភ្នំពេញ៖ស្ថានតំណាងកម្ពុជានិងអាជ្ញាធរវៀតណាម បាននាំស្ត្រីជាជនរងគ្រោះត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដោយបាន ប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ការជួយសង្រ្គោះនេះ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួល ពលរដ្ឋខ្មែរជាស្រ្តីចំនួន៤នាក់ (រងគ្រោះដោយការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ)៕

To Top