ព័ត៌មានជាតិ

លោក ត្រាំ គំរាមដកកងទ័ព ចេញពីកូរ៉េខាងត្បូង បើក្រុងសេអ៊ូល មិនព្រមបង់ ៥ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកលោក ចន បូលតុន បានឲ្យដឹងនៅក្នុងឯកសារចងចាំ របស់លោកថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកកងទ័ព អាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនបានបង់ប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងចែករំលែកចំណាយការពារជាតិ។

នៅក្នុងសៀវភៅក្រោមចំណងជើងថា “បន្ទប់ដែលវាកើតឡើង” គ្រោងនឹងចេញផ្សាយនៅថ្ងៃអង្គារលោក Bolton បានរំលឹកពីកិច្ចប្រជុំមួយ ដែលទាក់ទងនឹងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើងកាលពីខែសីហា មុនការចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងវិធានការពិសេសរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

លោក ត្រាំ ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា “ចាកចេញពីទីនោះប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀង ៥ ពាន់លានដុល្លារ (សម្រាប់ការគាំទ្ររបស់កូរ៉េខាងត្បូង លើមូលដ្ឋានអាមេរិក) យើងខាតបង់ទឹកប្រាក់ចំនួន ៣៨ ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មនៅកូរ៉េ”។

តម្រូវការដំបូងរបស់លោក ត្រាំ សម្រាប់ទឹកប្រាក់ ៥ ពាន់លានដុល្លារត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយនៅពេលដែលប្រទេសទាំងពីរនៅតែជាប់គាំងនៅឡើយថាតើទីក្រុងសេអ៊ូល គួរចំណាយប៉ុន្មានសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើងនៅលើឧបទ្វីបនេះ៕ ដោយ ឈូក បូរ៉ា

To Top