ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង ប្រកាសឈរឈ្មោះ ជាប្រធាន WTO ដោយប្ដេជ្ញាធ្វើកំណែទម្រង់

សេអ៊ូល៖ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Yoo Myung-hee កាលពីថ្ងៃពុធ បានប្រកាសអំពីការដេញថ្លៃ របស់លោកស្រី សម្រាប់ការងារកំពូល របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយនិយាយថា លោកស្រីនឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បី ធ្វើការផ្លាស់ប្តូរ ក្នុងជម្លោះពាណិជ្ជកម្ម ប្រសិនបើលោកស្រីជាប់ឆ្នោត។

ការដេញថ្លៃរបស់លោកស្រី យូ បានកើតឡើង នៅពេលដែលអង្គការ ពាណិជ្ជកម្មពិភពលោក បានជួបនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីត្រូវបាន បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ជុំវិញភាពមិនប្រាកដប្រជា ដែលកំពុងកើនឡើងនៃច្បាប់សកល ស្តីពីពាណិជ្ជកម្មរវាងប្រទេស និងកិច្ចសហប្រតិបត្តិការផុយស្រួយ ក្នុងចំណោមប្រទេសសមាជិក។

យោងតាម បេសកកម្មការទូតកូរ៉េខាងត្បូង នៅទីក្រុងហ្សឺណែវ បានឲ្យដឹងថាលោកស្រី បានចុះឈ្មោះបេក្ខភាព របស់លោកស្រី ជាមួយលេខាធិការដ្ឋាន អង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ។

លោកស្រី យូ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំនឹងប្តេជ្ញា ស្តារប្រព័ន្ធអង្គការពាណិជ្ជកម្មពិភពលោក ដែលប្រឈមមុខនឹងវិបត្តិធំបំផុត ចាប់តាំងពីវាត្រូវបានបង្កើតឡើង”៕ ដោយ៖ ឈូក បូរ៉ា

To Top