ព័ត៌មានជាតិ

២៩ មិថុនា នគរបាល ផាកពិន័យយានយន្ដ ល្មើសច្បាប់ ជាង១ពាន់គ្រឿង

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស សរុប ចំនួន ១,២៩០គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ៩៨១គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស។

ដោយឡែកក្នុង រយៈពេល២៩ថ្ងៃ ( ចាប់ពីថ្ងៃ១ ដល់ថ្ងទី២៩ ខែមិថុនា ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសសរុបចំនួន ៣២,៩៦៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៤,១៤៣គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃរយៈពេល២៩ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

To Top