ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖តួលេខ នៃអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់លើស ៥០ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមតួលេខដែលបានបង្ហាញឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី៥០០.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យ គឺបានកើនឡើងដល់៥០០.១០៨នាក់ គិតត្រឹមម៉ោង៤និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង២០និង៣៣នាទីម៉ោងសកល ។

ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០.០៦៣.៣១៩នាក់ ។

សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេចំនួន២.៥៣៩.៥៤៤នាក់ និងមានអ្នកស្លាប់ចំនួន១២៥.៧៤៧នាក់ ។ បណ្តាប្រទេសផ្សេងៗទៀត មានអ្នកស្លាប់លើសពី២០.០០០នាក់ ក្នុងនោះមាន ប្រេស៊ីល អង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ និងម៉ិកស៊ិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top