កណ្តាល ៖ មេប៉ុស្តិ៍ឃុំព្រែកអំបិល និងសមត្ថកិច្ច ពាក់ព័ន្ធឃុំព្រែកអំបិល បានយកអំណោយ ជាសម្ភារៈមួយចំនួន ប្រគល់ជូនស្ត្រី ដែលមានជំងឺប្រចាំកាយ ហើយថែមទាំងមានកូន ក្នុងបន្ទុកទៀត ។
នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកប៉ុក វិចិត្រ នាយប៉ុសនគរបាលឃុំព្រែកអំបិល រួមជាមួយអាជ្ញាធរភូមិ ស្មៀនឃុំបាននាំយក ថវិកា និងសម្ភារៈមួយចំនួន ទៅជូនគ្រួសារក្រីក្រ១គ្រួសារ នៅភូមិអន្លង់តាសេកក្រោម ឃុំឃុំព្រែកអំបិល ។
ស្រី្តនោះមាន ឈ្មោះ សុខ ស្រី ភេទស្រី (មេម៉ាយ) មានកូនតូច៥នាក់ក្នុងបន្ទុក ។ បច្ចុប្បន្នគាត់មានជំងឺ មហារីកដោះ អស់រយៈពេល២ឆ្នាំហើយ ។ ដោយ មើលឃើញការលំបាកនេះ ទើបលោកនាយកប៉ុស្ត៍ បាន ប្រមូលការចូលរួមជាសម្ភារៈនិងថវិកាមួយចំនួន ជួយគាត់។
អំណោយទាំងនោះរួមមាន ៖
១-អង្ករ៥០គីឡូក្រាម
២-សម្ភារៈប្រើប្រាស់មួយចំនួន
៣-ទឹកស៊ីអីវមួយយួរ
៤-ទឹកត្រីមួយយួរ
៥-ត្រីខ មួយយួរ
៦-សាប៊ូ មួយដុំ
៧-មីមួយកេស
៨-ថវិកា ចំនួន ១៥០ ០០០៛។
សូមជម្រាបថា ការយកសម្ភារៈគល់ជូន របស់លោកមេប៉ុស្តិ៍ ដើម្បីចូលរួមជួយ រំលែកបន្ទុក ជាក្នុងគ្រួសាររបស់ស្ត្រីខាងលើ ខណៈប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពោល គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះទេ ៕ ស សំណាង