ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គូសបញ្ជាក់ពី កិច្ចប្ដេជ្ញា ដើម្បីសន្ដិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ មន្ត្រីក្រសួងបង្រួបបង្រួមជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។

 មន្ត្រីរូបនោះបានឲ្យដឹងថា “ថ្ងៃនេះគឺជាខួបលើកទី ១ នៃកិច្ចប្រជុំរវាងកូរ៉េទាំងពីរនិងសហរដ្ឋអាមេរិក នៅប៉ានម៉ុនចុម។ រដ្ឋាភិបាលសង្ឃឹមថា នឹងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ  និងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ហើយនឹងខិតខំនាំមកនូវសន្តិភាព និងវិបុលភាព” ។

 នៅឆ្នាំ ២០១៩ លោក ត្រាំ និងលោក គីម បានជួបគ្នានៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរ ហើយបានយល់ព្រមចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរកម្រិតការងារឡើងវិញ។

 លោក ត្រាំ បានឆ្លងកាត់ព្រំដែនចូលទៅខាងជើង ដោយក្លាយជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ដែលមិនធ្លាប់មានការជាន់ជើងនៅលើទឹកដីកូរ៉េខាងជើង។ ហើយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ក៏បានចូលរួមជាមួយមេដឹកនាំ នៅ DMZ នោះផងដែរ៕ដោយ ឈូក បូរ៉ា

To Top