ប៉េកាំង ៖ ប្រេសិតចិន បានសម្តែងក្តីសង្ឃឹមថា របាយការណ៍ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ អាចអនុវត្តកិច្ចព្រមព្រៀង នេះក្នុងគោលបំណង ប្រកបដោយតុល្យភាព និង គ្រប់ជ្រុងជ្រោយ និងអាចឆ្លើយតបបានកាន់តែប្រសើរ និងឆ្លុះបញ្ចាំងពីការព្រួយបារម្ភស្របច្បាប់របស់អ៊ីរ៉ង់។
លោក Zhang Jun អ្នកតំណាងអចិន្រ្តៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា របាយការណ៍ចុងក្រោយ របស់អគ្គលេខាធិការ ស្តីពីការអនុវត្តដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលគាំទ្រ កិច្ចព្រមព្រៀងនុយ ក្លេអ៊ែរអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការការពារកិច្ចព្រមព្រៀងនេះ ហើយអំពាវនាវឱ្យរដ្ឋជាសមាជិកនានា ចៀសវាងវោហារសាស្ត្រ និងសកម្មភាពដែលបង្កហេតុ ។
របាយការណ៍សូមស្វាគមន៍ ចំពោះការវិវត្តជាវិជ្ជមាននៅ INSTEX ដែលជាយាន្ដមានគោលបំណង ពិសេសរបស់អ៊ឺរ៉ុប ដើម្បីជួយសម្រួលដល់ ប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដើម្បីចៀសវាងការបំពានទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ។
លោកបានកត់សម្គាល់ថា វាជាការលើកទឹកចិត្តដល់រដ្ឋ ជាសមាជិកឱ្យគាំទ្រ និងប្រើប្រាស់បណ្តាញ លទ្ធកម្មពេញលេញ និងគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់រដ្ឋ ជាសមាជិកជាមួយអ៊ីរ៉ង់ ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា