ភ្នំពេញ៖ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើក ទឹក ចិត្ត
ឱ្យក្រុមហ៊ុនMinebea របស់ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀត ក្នុងសកម្មភាពប្រតិបត្តិល្អ លើវិស័យបរិស្ថាននៅកម្ពុជា។
ក្នុងជំនួបជាមួយលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុន MinebeaMitsumi នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកសាយ សំអាល់ បានថ្លែងថា ប្រទេសជប៉ុន បានចូលរួមចំណែក ដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈ និងបរិក្ខារប្រើប្រាស់ ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច ដែលមាន តម្លៃសមរម្យ ដូចជា:អំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា។
លោកបន្តថា” ខ្ញុំសូមលើកទឹកចិត្តឱ្យមហ៊ុនMinebea បន្តពង្រឹង កិច្ចសហប្រតិបត្តិល្អថែមទៀត ជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួម ក្នុងសកម្មភាពប្រតិបត្តិល្អ ក្នុងវិស័យបរិស្ថាននៅកម្ពុជា”។
ក្នុងឱកាសនោះ លោក Kei NISHIHARA បានសំដែងការរីករាយ ដោយឃើញកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការគ្រប់គ្រងបរិស្ថាន ៕ដោយ៖ធី លីថូ