សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ប្រទេសរបស់លោក នឹងខិតខំធ្វើឲ្យមានការ កិច្ចចចារគ្នារវាងសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) និងសហរដ្ឋអាមេរិក នៅមុនពេលបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក ។
លោក ម៉ូន បានថ្លែងដូច្នេះ នៅក្នុងអំឡុងពេល ជួបប្រជុំសន្និបាត តាមរយៈវីដេអូខុនហ្វឺរ៉េន ជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen ដែលបានធ្វើឡើងកាល ពីថ្ងៃអង្គារ ដើម្បីពិភាក្សាគ្នាទៅលើ មធ្យោបាយឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ។ ខាងវិមានខៀវរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងដូច្នេះកាលពីថ្ងៃពុធ ។
មន្ត្រីមួយរូបមកពីវិមានខៀវ មិនបានបង្ហាញអំពី អត្តសញ្ញាណ បានប្រាប់ដល់អ្នកសារព័ត៌មានមួយដោយសង្ខេបថា លោក ម៉ូន បានថ្លែងនៅក្នុងងអំឡុង ពេលពិភាក្សាគ្នាតាមរយៈវីដេអូខុនហ្វឺរ៉េន ថា គាត់ នឹងធ្វើឲ្យកិច្ចខិតប្រឹងប្រែង ដើម្បីរក្សានូវការជួបចចារគ្នា ក្នុងចំណោមកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក ។
លោក ម៉ូន ត្រូវបានដកស្រង់សម្តីដោយ បានថ្លែថា កូរ៉េខាងត្បូង មានក្តីសង្ឃឹមនឹងជំរុញឲ្យមានកិច្ចចចារគ្នា រវាងក្រុងព្យុងយ៉ាង និងរដ្ឋធានីវ៉ាស៊ីនតោន នៅមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក មកដល់ ដោយអំពាវនាវសុំឲ្យសហភាពអឺរ៉ុប (EU) ដើរតួសំខាន់សម្រាប់បញ្ហានេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា