ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញជប៉ុន ឲ្យបង្ហាញភាពស្មោះត្រង់ ដើម្បីដោះស្រាយ ជម្លោះពាណិជ្ជកម្ម

សេអ៊ូល៖ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្មោះត្រង់ ក្នុងកិច្ចចរចា ដើម្បីដោះស្រាយ ជម្លោះពាណិជ្ជកម្ម រវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង “អំពាវនាវដល់រដ្ឋាភិបាលជប៉ុន ឱ្យបង្ហាញជំហរនៃការរីកចម្រើន ដោយមានអាកប្បកិរិយាស្មោះត្រង់ ក្នុងការកាត់បន្ថយភាពតានតឹង ក្នុងការនាំចេញរបស់ខ្លួន” ។

ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានស្ថិតនៅក្នុងបញ្ជីជម្លោះ ដ៏តានតឹងចាប់តាំងពីខែកក្កដា ឆ្នាំមុនបន្ទាប់ពីប្រទេសជប៉ុន បានដាក់ចេញការរឹតបន្តឹង លើការនាំចេញវត្ថុធាតុដើម ឧស្សាហកម្មសំខាន់ៗ ទៅកាន់ប្រទេសកូរ៉េខាងត្បូង៕ ដោយ៖ ឈូក បូរ៉ា

To Top