សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្ដែងក្ដីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាម្តងទៀត នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងគោលបំណង ធ្វើឱ្យដំណើរការសន្តិភាពកូរ៉េឡើងវិញ។
ការិយាល័យ Cheong Wa Dae បានបង្ហាញគំនិតរបស់លោកមូន ទៅកាន់សេតវិមានក្នុងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជាពិសេសបន្ទាប់ពីកូរ៉េខាងជើង បានបំផ្លាញការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េនៅក្នុងទីក្រុងព្រំដែន Kaesong របស់ខ្លួន កាលពីពាក់កណ្តាលខែមិថុនា។
លោកបានប្រាប់អ្នកយកព័ត៌មានថា “ភាគីសហរដ្ឋអាមេរិកយល់ (ជំហររបស់លោកប្រធានាធិបតី មូនជេអ៊ីន) ហើយបច្ចុប្បន្នខ្លួន កំពុងខិតខំប្រឹងប្រែង សម្រាប់អ្វីដែលលោករំពឹងទុកនេះ” ៕ ដោយ៖ ឈូក បូរ៉ា