ព័ត៌មានជាតិ

សម្តេចតេជោ ៖ ត្រូវទុកដីឲ្យប្រជាជនរស់នៅផងកុំតែកាត់ដីទៅលក់ឲ្យឯកជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជនរស់នៅឲ្យចេញផុតពីផែនទីគម្របព្រៃឈើ ។

សម្តេចបន្តថា “ត្រូវទុកឲ្យប្រជាជនរស់នៅផង …. កុំតែកាត់ដីទៅលក់ឲ្យឯកជន “។

នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ដែលលោក ខៀវ កាញារីទ្ធ ស្រង់មកផ្សាយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន៕

To Top