អត្ថបទ

Midea ធ្វើកម្មវិធី​ប្រូម៉ូសិនអស់ស្ទះ​ តាមបណ្តារាជធានី-ខេត្ត​ ​ចំនួន១00ថ្ងៃ

ភ្នំពេញ​ ៖​​ ក្រុមហ៊ុន Midea បានធ្វើកម្មវិធី​ប្រូម៉ូសិនអស់ស្ទះតាមបណ្តាខេត្តនានា​ចំនួន១00ថ្ងៃ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ចំពោះការគាំទ្រកន្លងមក ក្រុមហ៊ុនមានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ងាប់ដែលមិនធ្លាប់មានពីមុនមក​ និងមានការលេងហ្គេមសប្បាយៗជាច្រើនដល់ពុកម៉ែបងប្អូនទាំងអស់។

ក្រុមហ៊ុន Mideaបានបន្ថែមទៀតថា Mideaនឹងបន្តបង្កើតនូវផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ផ្តល់នូវគុណភាពល្អ នឹងសេវាកម្មរហ័សដល់អតិថិជនទាំងអស់ ។ម៉ាក Midea ជាប្រេនមួយដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ ប្រេន Midea ជាប្រេនដែលឈរនៅលើទីផ្សារទូរទាំងប្រទេសអស់រយះពេល ៥១ឆ្នាំ ហើយនៅតែបន្តឈានទៅមុខ ។ 

មីឌាគ្រុប ចែកចាយលក់ផលិតផលម៉ាក Midea នៅលើបណ្តាលប្រទេសជាង ១៥០ ប្រទេស និងនៅគ្រប់តំបន់លើពិភពលោក ។ Midea ផលិតគ្រឿងអេឡិចត្រូនិច សម្រាប់ដាក់ប្រើប្រាស់ក្នុងគេហដ្ឋានជាទីស្រលាញ់របស់លោកអ្នក មានដូចជា ( ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ទូរក្លាសេ កង្ហារ កង្ហារត្រជាក់,ឆ្នាំងដាំបាយ,ចង្ក្រានអគ្គិសនី, កំសៀវអគ្គិសនី ,ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់, ម៉ាស៊ីនទឹកក្រឡុកនិងមានទំនិញជាច្រើនទៀតផងដែរ ។

ពិសេសជាងនេះទៅទៀត ក្រុមហ៊ុន Midea ក៏បាននាំមកជូនអ្នកនូវខ្សែចង្វាក់ផលិតផលថ្មីរបស់Mideaនៅឆ្នាំនេះគឺយីហោម៉ាក TOSHIBA របស់ជប៉ុន។ TOSHIBA ឧស្សាហកម្មគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយជប៉ុនដែលឈានមុខគេនៅលើពិភពលោក ហើយTOSHIBA ត្រូវបានបង្កើតឡើងនៅឆ្នាំ 1875 ហើយឥឡូវនេះមានប្រវត្តិសាស្រ្តរហូតដល់ 145 ឆ្នាំដែលមានប្រវត្តិជាក្រុមហ៊ុនផលិតអំពូលពងមាន់ធំជាងគេនៅជប៉ុន។

(Midea បានទិញក្រុមហ៊ុន TOSHIBA) ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Midea Group បានកាន់កាប់ភាគហ៊ុន 80.1% នៅក្នុងអាជីវកម្មផលិតគ្រឿងប្រើប្រាស់ក្នុងផ្ទះរបស់ Toshiba ហើយទន្ទឹមនឹងនេះ Midea នឹងទទួលបានការអនុញ្ញាតរយៈពេល 4០ ឆ្នាំជាសកលលើយីហោ Toshiba ជាច្រើនពាក់ព័ន្ធនឹងទំនិញ ជាង 5,០០០មុខ​ ដែលបង្ហាញថា មិនថាផលិតផលរបស់Mideaឬផលិតផលរបស់TOSHIBA គុណភាពនិងបច្ចេកទេសសុទ្ធបានធានាត្រឹមត្រូវចេញពីខាងរោងចក្រផ្ទាល់។

សូមជម្រាបថា​ កម្មវិធីប្រូម៉ូសិនចំពោះការបញ្ចុះតម្លៃមានរយៈពេលរហូតដល់ ១០០ថ្ងៃ ដោយ ​ ចាប់ពីថ្ងៃទី10​​ ខែកក្កដា​​ ឆ្នាំ​២០២០​ តទៅ​ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់អញ្ចើញចូលរួមទទួលយកប្រម៉ូសិនទាំងអស់គ្នាកុំអោយរំលងក្នុងកម្មវិធីដ៏ធំអស្ចារ្យនេះអោយសោះ។ពុកម៉ែបងប្អូនទាំងអស់​​​​​​​អាច​រកជាវបាន​តាមបណ្តាលសាខារបស់ក្រុមហ៊ុន (ស៊ុនស៊ីម៊ិច​កូ)​និងតំណាងចែកចាយទាំងអស់បាន៕

To Top