ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសជាង១០នាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ថា លោក Wahidullah Jumazada អ្នកនាំពាក្យ មកពីរដ្ឋបាលខេត្ត បាននិយាយ នៅថ្ងៃអាទិត្យនេះថា ជនស៊ីវិលចំនួន៦នាក់ បានស្លាប់ និងអ្នកផ្សេងទៀត ចំនួន៨នាក់បានរងរបួស ខណៈដែលមានការផ្ទុះគ្រាប់បែក ដែលបង្កប់នៅលើដងផ្លូវមួយ មកលើរថយន្តដឹកអ្នកដំណើរ ធុនតូច១គ្រឿង នៅខេត្ត Ghazni ភាគខាងកើតប្រទេស អាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ ។

យោងតាមមន្ត្រីបានឲ្យដឹងថា មានករណីស្លាប់មនុស្សជាច្រើននាក់ នៅលើដងផ្លូវ នៅក្នុងស្រុក Jaghato កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់ជនស៊ីវិល អស់៦នាក់ និងអ្នកផ្សេងទៀត របួស៨នាក់ ក្នុងនោះបូករួមទាំងក្រុមស្ត្រី និងកុមារ ។

ក្រុមមន្ត្រីបានបន្ទោស ទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានរៀបចំផែនការ ក្នុងការបង្កប់គ្រាប់មីន និងបង្កឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top