ព័ត៌មានជាតិ

សាលារៀន ថ្នាក់ឧត្តមសិក្សា នឹងបើកដំណើរការមុនគេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សាលារៀន ដែលបើកដំណើរការមុនគេ គឺសាលាថ្នាក់ឧត្តមសិក្សា ព្រោះថ្នាក់នេះងាយស្រួលរៀបចំតាម ការអនុវត្តវិធានការការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងឱកាស អញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាល ជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃ វែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ពិតមែនហើយយើងតាម ផ្តើមឲ្យមានការបើកជាបណ្តើរៗ ហើយក្រសួងអប់រំយុវជន និងកីឡាបានបើកឲ្យ មានការប្រឡងហើយ។ ហើយខ្ញុំបានឯកភាព ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ បើកសាលារៀនថ្នាក់ឧត្តមសិក្សា នៅខែសីហា ដែលធានាការគ្រប់គ្រង ពីគម្លាតសុវត្ថិភាពយ៉ាងម៉េច ហើយសាលាឯកជនធ្វើយ៉ាងម៉េច» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងពីការបើកដំណើរខារ៉ាអូខេ ដោយបានឲ្យប្រែក្លាយ ទៅជាភោជនីយដ្ឋាន ប៉ុន្តែក៏នៅតែមានការលួចលាក់ បើកខារ៉ាអូខេដដែល ដែលចំណុចនេះត្រូវតែប្រយ័ត្ន។

សម្តេចបញ្ជាក់ថា «យប់មិញដូចជាមានការ ចាប់មួយកន្លែងចំការមន ដែលប្រើប្រាស់ ស្លាកដោយម្ចាស់គ្រាន់តែដូរខាងមុខ ។ ខ្ញុំមិនហាមឃាត់ ចំពោះការទទួលទាន ហើយខ្ញុំបានបង្ហាញខ្លួន នៅក្នុងហាងមួយហើយ កូនចៅ ក៏បានបង្ហាញដែរ ហើយខ្ញុំក៏បានធ្វើដំណើរ នៅតាមផ្លូវក៏ឃើញថា មានហាងបើកខ្លះហើយ។ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏បានបើកដែរហើយនឹងកាន់តែ មានតម្រូវការនៅពេលចូលឆ្នាំ»។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯក ជនអាចប្រឡងបញ្ចប់ឆ្នាំក្នុងរយៈពេល ២ថ្ងៃ។

ការសម្រេចរបស់ក្រសួងអប់រំនេះ បន្ទាប់ពីមើលឃើញថា គ្រឹះស្ថានឯកជនមិនអាចរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សា រៀបចំការប្រឡបបញ្ចប់ឆ្នាំ តាមប្រព័ន្ធអនឡាញបាន។
យ៉ាងណាក្តី ការអនុញ្ញាតនេះក្រសួងអប់រំយុវជន និងកីឡាបានណែនាំឲ្យសាលារៀនទាំងអស់ត្រូវ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

យោងតាមលិខិតមួយ ច្បាប់របស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា ឯកជនអាចរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សាចំ នួន២ថ្ងៃ។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត រៀបចំការបង្រៀននិងរៀនពី ចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនោះក្រសួងក៏បានលើកឡើង អំពីលទ្ធភាពអនុញ្ញាតឲ្យ រៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងខ្លួន ដោយធានានូវស្តង់ដារជាគុណភាព ដែលអាចទទួលយកបាន។ ក្រសួងនឹងចូល រួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដារគុណភាពនេះ។ ចំពោះគ្រឹះស្ថានសិក្សាឯកជនណា ដែលអនុវត្តតាមកាណែនាំរបស់ក្រសួង គ្រឹះស្ថាននោះអាច ចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ដោយមានការទ ទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជន ត្រូវចុះហត្ថលេខាដោយខ្លួនឯង។ ហើយ ក្រសួងនឹងចុះធ្វើអធិការ កិច្ចតាមការចាំបាច់ ដើម្បីធានាគុណភាពនៃសញ្ញាបត្រ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានសិក្សាឯកជន មិនអាចរៀបចំការប្រឡង តាមអនឡាញបាន ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវគោលការណ៍ មួយចំនួនសម្រាប់ឲ្យ គ្រឹះស្ថានសិក្សាឯកជន អនុវត្តនៅពេលរៀបចំការ ប្រឡងសញ្ញាបត្រនៅតាម គ្រឹះស្ថានរៀងៗខ្លួនចំនួន២ដូចជា៖

១.ក្រសួងនឹងកែលម្អ លិខិតបទដ្ឋានគតិយុត្តិ និងដំណើរការប្រឡងដោយ រក្សាកាលបរិច្ឆេទនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅដដែលដោយគ្រឹះស្ថានសិក្សា ឯកជនជាអ្នកចេញសញ្ញាបត្រ ហើយក្រសួងនឹងទទួលស្គាល់ និងធ្វើអធិការកិច្ចប្រសិនបើចាំបាច់។

២.គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំរៀបចំការ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិមកក្រសួង ដើម្បីពិនិត្យ និងទទួលស្គាល់ ។

៣.គ្រឹះស្ថានសិក្សាឯកជន ត្រូវរៀបចំបន្ទប់ប្រឡងមានចំណុះ ១០ទៅ១៥នាក់ និងត្រូវធានាអនុវត្តវិធានការ សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានឲ្យគ្រឹះស្ថានឧត្តមសិក្សា ឯកជនដែលបង្រៀនតាមប្រព័ន្ធអនឡាញ ក៏ត្រូវរៀបចំការប្រឡងបញ្ចប់ផងដែរ ដោយត្រូវរៀបចំបន្ទប់ ប្រឡងដែលមាន ចំណុះ១៥ទៅ២០នាក់ ក្នុងមួយបន្ទប់ និងត្រូវធានាអនុវត្តវិធានការ សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៕

ដោយ៖ ស សំណាង

To Top