ព័ត៌មានអន្តរជាតិ

Google គ្រោងវិនិយោគ ដល់ទៅ១០ពាន់ប៊ីលានដុល្លារ នៅប្រទេសឥណ្ឌា

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google បានប្រកាសអំពីផែនការ របស់ខ្លួនហើយថា នឹងធ្វើការវិនិយោគ ប្រាក់ប្រមាណជា១០ពាន់ប៊ីលានដុល្លារ ទៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ការវិនិយោគនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ដែរថា គឺជាផ្នែកមួយ នៃផែនការ ដើម្បីធ្វើឲ្យសេវាអ៊ីនធឺណេត កាន់តែមានតម្លៃធូរថ្លៃ និងមានប្រយោជន៍កាន់តែខ្លាំងឡើង សម្រាប់មនុស្ស រាប់ពាន់លាននាក់ ។ ប្រធានប្រតិបត្តិលោក Sundar Pichai បានប្រកាសដែរថា ការវិនិយោគនេះគឺ វាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត របស់យើងទៅលើអនាគត នៃប្រទេសឥណ្ឌា និងសេដ្ឋកិច្ចបែបឌីជីថល ដ៏មានសុខភាព របស់ប្រទេសមួយនេះផងដែរ។

គួរឲ្យដឹងដែរថា កញ្ចប់ថវិកាទាំងនេះនឹងយកទៅប្រើប្រាស់ ទៅតាមផ្នែកសំខាន់ៗ ជាច្រើនដូចជាការងារជាដៃគូការ ចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយតាមផែនការគម្រោងនេះ គឺនឹងមានរយៈពេល ចន្លោះពី៥ទៅ៧ឆ្នាំខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top