ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥,៧រ៉ិចទ័រ វាយប្រហារ ភាគខាងជើង ឥណ្ឌូនេស៊ី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ១៥១គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងក្រុង Ruteng ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង៣៣នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ ។

គ្រោះរញ្ជួយដីនេះមានជម្រៅ៥៩៩.៣គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៧.២៤៣៩ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១២០.៤៤៩៦ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងកើត ។

បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង គេនៅមិនទាន់ដឹងច្បាស់ថា មានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top