ស្វាយរៀង ៖ ក្រោយពីមានការរិះគន់ ពីប្រជាពលរដ្ឋ ហើយបានបង្ហោះ តាមសង្គម facebookថា មានជាពលរដ្ឋមួយគ្រួសារ ឈ្មោះពៅ សារិទ្ធ ភេទប្រុស អាយុ ៥១ ឆ្នាំរស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកផ្លូវសាធារណៈស្ទូងស្រូវ ដើម្បីយកធ្វើជាកម្មសិទ្ធិរួចមក។
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះដោះស្រាយ ករណីពលរដ្ឋបានធ្វើស្រែរំលោភ លើដីផ្លូវចេញចូលក្នុងភូមិ។
លោកស៊ូ ម៉ុល បានឲ្យដឹងថា ជាលទ្ធផលឈ្មោះពៅ សារិត និងប្រពន្ធបានព្រមព្រៀង លើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ ឆ្លងកាត់ជាធម្មតា។ ក្នុងនោះលោកអភិបាលស្រុក បានជួយឧបត្ថម្ភ ថវិកាចំនួន ៤០០,០០០រៀលផងដែរ។