ភ្នំពេញ ៖ ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញម៉ាស៊ីនដំបូង ដែលមានសមត្ថភាព សម្លាប់មេរោគកូវីដ១៩ នៅក្នុងបរិយាកាស និងបានលក់ ចេញជាច្រើន ប្រទេស។ នេះបើយោង តាមផេកផ្លូវការរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
លោក ឡុង ឌីម៉ង់ និងសហការី កាលពីព្រឹកថ្ងៃ១៦ កក្កដា បានអញ្ជើញបំពេញទស្សនកិច្ច នៅរោងចក្រផលិតម៉ាស៊ីន បន្សុទ្ធខ្យល់ ដែលមានលទ្ធភាពក្នុងការ សម្លាប់មេរោគកូវីដ និងមេរោគដទៃទៀតដែលមាន ក្នុងបរិយាកាស របស់ក្រុមហ៊ុន Personal &People Group ដែលជាក្រុមហ៊ុនធំជាងគេនៅកូរ៉េ បានស្រាវជ្រាវ និងផលិតម៉ាស៊ីននេះ។
លោកបានថ្លែងអំណរគុណ ដល់ប្រធានក្រុមហ៊ុន ដែលបានផ្ដល់ម៉ាស៊ីនមួយចំនួន ដល់ថ្នាក់ដឹកនាំ និង រាជរដ្ឋាភិបាល កម្ពុជា តាមរយៈស្ថានទូត ៕