ព័ត៌មានអន្តរជាតិ

ចិននិយាយថា ទឹកជំនន់ នឹងកាន់តែអាក្រក់ ជាងនេះទៀត

បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ខណៈដែលទឹកជំនន់បានកើនឡើងដល់កម្រិតពីលើទន្លេង Yangtze ទៅហើយនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលចិននៅតែប្រកាសព្រមានថាស្ថានភាពអាក្រក់ គឺមិនទាន់ចប់នៅឡើយហើយ តម្រូវឲ្យធ្វើការជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត។

យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារធនធានទឹករបស់ប្រទេសចិនបានបញ្ជាក់ថាទាំងការងារគ្រប់គ្រង និងជួយសង្គ្រោះនៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំងប៉ុន្តែជឿជាក់ថានៅមិនទាន់ដល់កម្រិតកំពូលមួយទៀត ដែលនឹងត្រៀមមកដល់នោះទេ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារលើប្រទេសចិន អស់រយៈពេលជិត២ខែទៅហើយគិតចាប់តាំង តែពីខែមិថុនាហើយជាលទ្ធផលខូចខាត សរុបមានទៅដល់១៧ពាន់ប៊ីលានដុល្លារនិងមនុស្សបាត់បង់ ជីវិតប្រមាណជា ១៤២នាក់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top