ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាន នគរបាលជាតិ ៖ លោកម៉ិញ សុធីវណ្ណ គ្មានឆ្លងកូវីដ១៩ទេ

ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា ចំពោះការផ្សាយព័ត៌លោក ម៉ិញ សុធីវណ្ណ អ្នកលេងភ្លេង និងជាមន្រ្តីនៅក្រសួងមហាផ្ទៃ ឆ្លងកូវីដ១៩ ជារឿងមិនពិតឡើយ។

នៅថ្ងៃ២៧ កក្កដា មានព័ត៌មានភ្ញាក់ផ្អើលថា លោក មិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ ពីប្រពន្ធគាត់ ដែលទើបមកពីអាមេរិកថ្មីៗនេះ។

បើតាមការផ្សព្វផ្សាយ ពីអគ្គស្នងការដ្ឋាននគរបាលជាតិគឺថា “រឿងលោកម៉ិញ សុធីវណ្ណ ជាដំណឹងមិនពិត ជា ដំណឹងដែលអ្នកផលិតបង្ហោះ ខ្វះការពិចារណា ពុំមានមូលដ្ឋាន និងការស៊ើបបញ្ជាក់ ឲ្យបានច្បាស់លាស់នោះឡើយ”។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ លោក ម៉ិញ សុធីវណ្ណ បានទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលបញ្ជាក់ថា អវិជ្ជមាន ហើយពេលនេះ លោកមានសុខភាពល្អជាធម្មតា និងបានកំពុងអនុវត្ត តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាលបានកំណត់ ។ ដោយឡែកស្ថាប័នអគ្គស្នងការដ្ឋាន នគរបាលជាតិ ពុំមានករណីប្រកាសអាសន្ន ឬឈប់សម្រាក ពីការងាររយៈពេល៣ ថ្ងៃដូចដំណឹងក្លែងក្លាយ ដែលបានផ្សព្វផ្សាយនោះទេ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ស្វែងរកប្រភព នៃដំណឹងក្លែងក្លាយនេះ ដើម្បីឈានដល់អនុវត្តនីតិវិធីច្បាប់ ដូច្នេះសាធារណជន ពិសេស បណ្ដាញទំនាក់ទំនងសង្គម តាកុំផ្សព្វផ្សាយបន្តចៀស វាងពាក់ព័ន្ធ ក្នុងដំណើរការស្រាវជ្រាវ ៕

To Top