កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សុខ សារឿន ជាស្វាមីអ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គូររំលឹកផងដែរថា លោក សុខ សារឿន អតីតយុទ្ធជនចូលនិវត្តន៍ មានវ័យ៦៧ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង ០៩ និង ៥១ នាទីយប់នាថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ ដោយរោគាពាធ ។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងដែរថា ប្រការដែលថ្នាក់ដឹកនាំបានចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះសពអតីតយុទ្ធជននេះ ក្រៅពីការចូលរួមរំលែកមរណៈទុក្ខក្រុមគ្រួសារសព ក៏ជាការសម្ដែងនូវការដឹងគុណ ដែលសពអតីតយុទ្ធជនរូបនោះ បានបំពេញកាតព្វកិច្ចយ៉ាងច្រើន ជូនជាតិនាពេលកន្លងមកផងដែរ។