ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងកាលពីថ្ងៃពុធថា មានអ្នកស្លាប់ចំនួន ៤៨៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុង អំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៤៥.៣៦១នាក់ ។
ប្រទេសនេះមានព្រំប្រទល់ជាប់នឹងព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេលើពិភពលោក ដែលត្រូវបានគេរាយការណ៍មកថា មានឆ្លងជំងឺសរុបចំនួន៤០៨.៤៤៩នាក់ គិតត្រឹមថ្ងៃពុធ ដែលមានអ្នកស្លាប់ថ្មីទៀតចំនួន៥.៧៥២នាក់ ។
ប្រទេសម៉ិកស៊ិក ជាប្រទេសជាប់លំដាប់លេខ៤ ដែលមានអ្នកស្លាប់ច្រើនបំផុត នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងអង់គ្លេស ។
ផ្អែកតាមការធ្វើតេស្តឃើញថា មានការកើនឡើង ហើយរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ចំនួនអ្នកឆ្លងជំងឺពិតប្រាកដនោះ ទំនងជាងខ្ពស់ជាងនេះទៀត ជាងតួលេខបច្ចុប្បន្ននេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា