ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានធំៗចំនួន១០កន្លែង នៅប្រទេសកម្ពុជា ត្រូវបានបន្តធ្វើការថែទាំ ដើម្បីរក្សាសោភ័ណភាព អនាម័យ និងធានាគុណភាពសំណង់ប្រើប្រាស់ឲ្យបាន យូរផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង សាធារណការ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា ស្ពានធំៗចំនួន១០កន្លែងនៅកម្ពុជា រួមមាន ៖ ស្ពានព្រែកព្នៅ ,ស្ពានព្រែកតាមាក់ ,ស្ពានព្រែកក្ដាម ,ស្ពានតាខ្មៅ ,ស្ពានកោះធំ ,ស្ពានជ្រៃធំ ,ស្ពានត្សឹបាសា ,ស្ពានគីហ្សួណា ,ស្ពានមេគង្គ និងស្ពានសេកុង ត្រូវបានធ្វើការថែទាំ ដោយការ សម្អាត លាបថ្នាំបង្កាន់ដៃស្ពាន និងធ្វើការជួសជុលនូវបញ្ហាផ្សេងៗទៀតដែលអនុវត្តដោយនាយកដ្ឋានផ្លូវ ល្បឿនលឿន ស្ពានធំៗ និងវិនិយោគ។
បន្ថែមពីនេះ ក្រសួងបានលើកឡើងថា ក្នុងករណី ប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត គឺចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ តាមតំណភ្ជាប់នូវកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួង ដើម្បីអាចចាត់វិធានការទាន់ពេល៕ ដោយ អេង ប៊ូឆេង