បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី បានចូលរួមគ្នាក្នុងពិធីមួយនៅព្រឹកនេះ ដើម្បីចាប់ផ្តើមការងារឡើងវិញ ទៅលើគម្រោងសាង សង់ផ្លូវដែកព្រំដែន ដែលមានឈ្មោះថា RTS ដែលនឹងតភ្ជាប់តំបន់ Woodlands និង Johor Baru។
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកLee Hsien Loong និងនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក Muhyiddin Yassin ក៏បានអញ្ជើញចូលរួមធ្វើជាសាក្សី នៅក្នុងពិធីនេះ ដែលបានធ្វើឡើង នៅឯព្រំដែនអន្តរជាតិ លើគម្រោងផ្លូវនោះដែរ ទោះបីជាប្រទេសទាំងពីរ នៅតែបន្តរឹតត្បិតការធ្វើដំណើរ ចំពេលមានការ រីករាលដាលកូវីដ១៩ក្តី។
នៅពេលដែលចប់រួចរាល់គម្រោងនេះ គេរំពឹងថា នឹងអាចមានការធ្វើដំណើរចេញចូល ដោយទូលាយនិងប្រមាណជា១០០០០នាក់ ក្នុងមួយម៉ោងនៅគ្រប់ទិសដៅ ទាំងពីរតំបន់ Johor Baru របស់ប្រទេសម៉ាឡេស៊ី និងតំបន់ Woodlands របស់ប្រទេសសិង្ហបុរី៕
ប្រែសម្រួល៖ស៊ុនលី