ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក ឌូទ័រតេថា សាំងអាចយកមកសម្លាប់មេរោគបាន, អ្នកគីមីវិទ្យាថា NO

បរទេស៖ កុំប្រើសាំង ដើម្បីយកមកសម្លាប់មេរោគ, នេះជាការព្រមានដ៏ម៉ឺងម៉ាត់ របស់គីមីវិទូហ្វីលីពីន ដល់សាធារណជន បន្ទាប់ពីប្រធានាធិបតីគឺលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រាប់ប្រជាជនជាថ្មីម្តងទៀត ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រេងសាំងអាចត្រូវបាន ប្រើជាថ្នាំសម្លាប់មេរោគបាន។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកគីមីវិទ្យាចម្រុះរបស់ហ្វីលីពីន បាននិយាយនៅក្នុងទំព័រហ្វេសប៊ុកថា “ ប្រេងសាំងមិនត្រូវប្រើជាថ្នាំ សម្លាប់មេរោគឡើយ” ហើយថា ប្រេងសាំងថែមទាំង អាចបង្កគ្រោះថ្នាក់ដល់មនុស្ស នៅពេលស្រូបចូលទៀតផង។

ការផ្តល់យោបល់នេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោក ឌូទ័រតេ បាននិយាយថា ប្រជាជនហ្វីលីពីនអាចប្រើសាំង ជាថ្នាំសម្លាប់មេរោគ ប្រសិនបើគ្មានជាតិអាល់កុល។

មិនមានភ័ស្តុតាងបង្ហាញថា ប្រេងសាំងអាចប្រើ សម្រាប់សម្លាប់មេរោគ នៅលើម៉ាស់មុខ ឬសម្លាប់វីរុស ដែលបណ្តាលឱ្យ មានជំងឺកូវីដ១៩ បាននោះទេ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក បាននិយាយថា ការប៉ះពាល់ស្បែកម្តងហើយម្តងទៀត ឬយូរជាមួយប្រេងសាំងរាវ អាចធ្វើឱ្យស្បែកចុះខ្សោយ បណ្តាលឱ្យរលាកនិងរលាកស្បែក៕ ប្រែសម្រួលៈ ណៃ តុលា

To Top