ព័ត៌មានអន្តរជាតិ

គុយវ៉ែត មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤២៨នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនជិត៦៧.០០០នាក់

គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រនេះថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៨នាក់ និងមានអ្នកស្លាប់បន្ថែម២នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនឡើងដល់៦៦.៩៥៧នាក់ និងមានអ្នកស្លាប់ សរុបកើនដល់៤៤៧នាក់ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន៨.៥៧៨នាក់កំពុងទទួលការព្យាបាល ក្នុងនោះមានអ្នកជំងឺសង្គ្រោះបន្ទាន់ចំនួន១៣៤នាក់ ។

ក្រសួងក៏បានប្រកាសថា មានអ្នកជំងឺចំនួន៦០២នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលនាំឲ្យតួលេខនៃអ្នកជាសះស្បើយពីជំងឺសរុបកើនឡើងដល់៥៧.៩៣២នាក់ ។

ប្រទេសគុយវ៉ែត បានចាប់ផ្តើមគម្រោងការក្នុងជំហានទី៣កាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងការជួយសង្គ្រោះជីវិតមនុស្សមកធម្មតាវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top