ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ សម្រេចយកថ្ងៃទី០៦ ខែមិថុនា ឆ្នាំក្រោយ សម្រាប់ការបោះឆ្នោត លើកដំបូងរបស់ប្រទេស

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅថ្ងៃសុក្របាននេះ កំណត់យកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតដំបូង ដែលជាផ្នែកមួយ នៃកម្មវិធីនយោបាយ របស់រដ្ឋាភិបាលរបស់លោក។

លោក al-Kadhimi បានថ្លែង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ខ្ញុំប្រកាសថាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១ គឺជាកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតសភា ដំបូងហើយយើងនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ចំពោះការបោះឆ្នោតនេះ ដោយការពារវា និងផ្តល់នូវតម្រូវការរបស់ខ្លួន” ។

លោក al-Kadhimi បានបន្ដថា“ ខ្ញុំស្នើសុំឱ្យរដ្ឋសភា បញ្ជូនច្បាប់បោះឆ្នោត ទៅប្រធានាធិបតី ដើម្បីទទួលបានការយល់ ព្រមហើយគណៈកម្មការបោះឆ្នោត នឹងទទួលបានឯករាជ្យពេញ លេញបន្ថែមពីលើការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង ក្រោមការឃ្លាំមើលរបស់អន្តរជាតិ”៕

ដោយ ឈូក បូរ៉ា

To Top