ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ បញ្ជាស្នងការរង និងអធិការក្រុង-ស្រុក យកចិត្តទុកដាក់ឲ្យបានខ្ពស់ ខណៈភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ ៖ ដោយឃើញភ្លៀងធ្លាក់ខ្លាំង ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យស្នងការរង អធិការក្រុង-ស្រុកទាំងអស់ ត្រៀមលក្ខណៈគ្រប់គ្រាន់ ខណៈភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានទឹកជំនន់ ទឹកចាល់ ទឹកលិច ដូច្នេះត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសភាពការណ៍ ជួយអន្តរាគមន៍ ។

លោកថា នៅពេលមានតម្រូវការចាំបាច់ណាមួយ គណៈបញ្ជារការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក ជាពិសេសនៅតាមមូលដ្ឋាន ត្រូវពិនិត្យឲ្យបានច្បាស់ ដើម្បីបង្ការសង្គ្រោះ ប្រជាពលរដ្ឋតាមភូមិ-ឃុំ ដែលរស់តាមតំបន់វាលទំនាប ដែលអាចជន់លិចនៅតាមលំនៅដ្ឋាន របស់ពួកគាត់។

លោកឧត្តមសេនីយ៍ស្នងការ សង្កត់ធ្ងន់ឲ្យស្នងការរង អធិការក្រុង-ស្រុកទាំងអស់ ប្រមូលកម្លាំងដើម្បីត្រៀម គ្រប់គ្រងសភាពការណ៍នេះ៕

To Top