ព័ត៌មានជាតិ

គ្មានអ្នកណាបាត់បង់ជីវិត ដោយសារការលិចទូក នៅកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុទេ

ភ្នំពេញ ៖ បើតាមប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ លោក ឧកញ៉ា ទៀ វិចិត្រ គឺគ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការលិចទូកនៅកណ្តាលសមុទ្រទេ ដោយក្រុមជួយសង្គ្រោះ សង្រ្គោះទាន់ពេលវេលា។

ក្នុងនោះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការខេត្តបានចុះជួយយ៉ាងសស្រាក់សស្រាំ។

ជាមួយគ្នានោះលោកឧកញ៉ា ទៀ វិចិត្រក៏បានបញ្ជូននាវាក្រុមហ៊ុន G.T.V.C មួយគ្រឿងបន្ថែមទៀត ដើម្បីជួយសង្គ្រោះផងដែរ។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជា៤រសៀលថ្ងៃ១ សីហា នេះ មានទូកមួយគ្រឿងលិច ដោយមានមនុស្សជាង១០នាក់ ប្រឈមគ្រោះថ្នាក់ដោយទូកបែកក្តានៅកណ្តាលសមុទ្រ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង៕

To Top