ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងចាប់ផ្តើមយុទ្ធនាការ ចាក់ថ្នាំវ៉ាក់សាំង ទ្រង់ទ្រាយធំប្រឆាំង ជម្ងឺកូវីដ១៩ក្នុងខែតុលា

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ចប់ការតេស្តសាកល្បងថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងមានផែនការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែតុលាខាងមុខនេះ។ 

ទីភ្នាក់ងារសារព័ត៌មានជាតិនៃប្រទេសរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍ថា មន្ត្រីជំនាញមានគម្រោងផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ប្រជាជនទាំងអស់។ 

នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីសុខាភិបាល លោក Mikhail Murashko បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងគ្រោងទុកថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា នឹងគ្របដណ្ដប់ទាំងស្រុងពីថវិកាជាតិ ដូច្នេះគម្រោងផ្តល់ថ្នាំវ៉ាក់សាំងនេះ ត្រូវបានគេដឹងថាសម្រាប់មនុស្សទាំងអស់គ្នា គឺវានឹងត្រូវបានគ្រោងទុក”។ 

គួរបញ្ជាក់ថា យោងតាមលោករដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសរុស្ស៊ីរូបនេះ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រផ្នែករោគឆ្លងនិងមីក្រូជីវសាស្ត្រ Gamaleya មានមូលដ្ឋាននៅទីក្រុងមូស្គូ បានបញ្ចប់ការតេស្តសាកល្បងថ្នាំវ៉ាក់សាំងរួចរាល់ហើយ៕ 

To Top