ព័ត៌មានអន្តរជាតិ

បម្រែបម្រួលអាកាសធាតុ ដូចជាជំងឺមហារីក ដែលចាំបាច់ត្រូវព្យាបាលជាបន្ទាន់

Thimphu៖ នាយករដ្ឋមន្រ្តីនៃប្រទេសប៊ូតានលោក Lotay Tshering ដែលនឹងអនុវត្ដការវះកាត់នៅចុងសប្តាហ៍នេះ បានប្រៀបធៀបផលប៉ះពាល់នៃការ ផ្លាស់ប្តូរអាកាសធាតុទៅនឹងជំងឺមហារីកថាប្រសិន បើគ្មានវិធានការបន្ទាន់ណាមួយនឹងក្លាយជាជំងឺដែល មិនអាចព្យាបាលបានឡើយ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNA លោកវេជ្ជបណ្ឌិត Tshering បានលើកឡើងថាលោកមាន ការខកចិត្តចំពោះកង្វះខាតសកម្មភាព ដែលកំពុងត្រូវបានអនុវត្តដោយបណ្តាប្រទេសនៅលើពិភពលោក ដោយសារតែឥទ្ធិពលកាន់តែច្រើន ចាប់ផ្តើមមានដោយប្រទេសកំពុងអភិវឌ្ឍន។

លោកបញ្ជាក់ថា ” ភ័ស្តុតាងគឺច្បាស់នៅទីនោះ។ ប្រសិនបើយើងដែលជាអ្នកធ្វើការសម្រេចចិត្ត មិនស្តាប់រឿងនេះនៅពេលណាមួយ ផែនដីនឹងទទួលរងពីជំងឺ ដែលមិនអាចព្យាបាលបាន។ យើងមិនចង់រង់ចាំយូរទេ”៕ ដោយ ឈូក បូរ៉ា

To Top