ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅហ្វ្លរីដារាប់ពាន់នាក់ បន្តគ្មានថាមពលអគ្គិសនី ប្រើប្រាស់ច្រើនថ្ងៃមកហើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃអាទិត្យ ពលរដ្ឋនៅរដ្ឋហ្វ្លរីដា ប្រមាណជា១៨៤០នាក់ នៅតែបន្តគ្មានថាមពលអគ្គិសនី ប្រើប្រាស់នៅឡើយ ដោយសារតែរងការវាយប្រហារ ពីសំណាក់ព្យុះត្រូពិក Isaias។

យោងតាមការប្រកាសដោយផ្ទាល់ ពីសំណាក់អង្គភាពទទួលបន្ទុក កិច្ចការងារអគ្គិសនីរបស់រដ្ឋ ដែលមានឈ្មោះថា Florida Power and Ligth (FPL) បានអះអាងថា ជាក់ស្តែងក្រុមការងាររបស់ខ្លួន នៅតែបន្តធ្វើការងារយ៉ាងមមាញឹកនៅឡើយ ហើយត្រឹមពាក់កណ្តាលយប់ខ្លួន បានដោះស្រាយបញ្ហានេះ ជូនអតិថិជនរបស់ខ្លួន ប្រមាណជា ២០០០០នាក់រួចមកហើយ។

តាមការប្រកាសដដែលរបស់ FPL ក៏បានបញ្ជាក់ដែរថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ នៅទូទាំងរដ្ឋមាន គឺមានដូចជា Broward County, Palm Beach County, Miami-Dade, Indian RiverនិងSt. Lucie Countyផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top