ប្រទេសថៃ : មនុស្ស៤នាក់បានស្លាប់ក្នុងថ្លុក ឈាមដោយ សាករណីបាញ់ប្រហារមួយមិនទាន់ដឹង ពីមូលហេតុនៅ ក្រុងបាងកក កាលពីម៉ោងជាង ១១យប់ថ្ងៃទី៣ សីហា ២០២០នេះ បើយោងតាមកាផ្សាយរបស់ គេហទំព័រ និងកាសែត ក្នុងស្រុកថៃមួយ ។
ជនរងគ្រោះក្នុងហេតុការណ៍ប្រភពថា ប្រុស ៣ស្រីម្នាក់ ដែលស្ត្រីរងគ្រោះខាងលើគេដឹងច្បាស់ថា : ជាខ្មែរទៅបំរើការងារ ផ្នែកអនឡាញនៅទីនោះ។
ស្ត្រីរងគ្រោះឈ្មោះម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១សង្កាត់ និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនាងមានកូនប្រុសម្នាក់ អាយុជាង១ខួប ។
ពេលនេះបុរសជាប្តី និងសាច់ញាតិ កំពុងស្វះស្វែងរក ការអន្តរាគមន៍ជួយពីស្ថាប័នពាក់ព័ន្ធធ្វើ យ៉ាងណាដើម្បីទទួលយកសពត្រឡប់ មកស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីយ៍។
បើតាមប្រភពបញ្ជាក់ថា ករណីបាញ់ប្រហារនេះ ដំបូងមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។
យ៉ាងណាក៏ដោយករណីខាងលើ គេមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ព្រោះជនសង្ស័យក្រោយបាញ់ រៈបានគេចខ្លួនបាត់ ៕