ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្មានគម្រោង បន្តទិញប្រេងពីរុស្ស៊ី

បរទេស៖ ក្រុមហ៊ុនថាមពលរដ្ឋ របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ខ្លួននឹងមិនបន្ត ទិញឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី ដែលបានផ្អាកចោល តាំងពីចុងឆ្នាំ២០១៥មកម្ល៉េះ រហូតដល់ទីក្រុងមូស្គូ ផ្តល់ឲ្យខ្លួននូវតម្លៃនិងលក្ខខណ្ឌ ប្រកបដោយភាពប្រកួតប្រជែង។

ប្រទេសអ៊ុយក្រែន គឺធ្លាប់ជាប្រទេសមួយ ក្នុងចំណោមអតិថិជនប្រេងធម្មជាតិ ដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី រហូតដល់ចំណងមិត្តភាព រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤ ជាពេលដែលទីក្រុងមូស្គូ យកតំបន់គ្រីមាពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ទីក្រុងគៀវ បានឈប់ទិញប្រេងរបស់រុស្ស៊ី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ដោយបង្កើនការទិញ ពីអឺរ៉ុបជំនួសវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top