ព័ត៌មានជាតិ

សិក្ខាកាមយោធា កម្ពុជា៧រូប ត្រៀមចូលរួម ក្នុងការប្រកួត កីឡាអន្តរជាតិ នៅសហព័ន្ធរុស្សី

ភ្នំពេញ ៖ សិក្ខាកាមយោធា ដែលកំពុងសិក្សានៅវិទ្យាស្ថាន បញ្ជាការជាន់ខ្ពស់ទ័ព អាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ខាងមុខនេះ ។

យោងតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា សិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ ឆ្នាំ២០២០ នៅវិទ្យាស្ថានបញ្ជាការ ជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់រួមមាន៖

  1. នាយចំណង់ ថ្លៃ សំរិទ្ធ (ប្រធានក្រុម)
  2. នាយចំណង់ ច័ន្ទ សុវណ្ណតារា
  3. នាយចំណង់ ខឹម សុខខុម
  4. នាយចំណង់ មាស ឡាអុល
  5. នាយចំណង់ អា វិចិត្ត
  6. នាយចំណង់ រុំ សារ៉ាត
  7. នាយចំណង់ រឿន សុថុន
    ប្រកួត លើ ៤វិញ្ញសារ ៖
    វិញ្ញាសារ ទី១៖ លោតឆ័ត្រ កំពស់៦០០ម៉ែត + លីឆ័ត្ររត់១គ.ម + រត់១០ គ.ម (រត់កាម៉ង់ដូ លើខ្លួនមានសម្ភារ ចាប់ពី៨គីឡូ ក្រាម ឡើង)
    វិញ្ញាសារ ទី២: រត់១០គ.ម+រត់៥០០ម បីដង បាញ់បីកាយវិការ (ដេក អង្គុយ ឈរ) ក្នុងមួយកាយវិការ បាញ់៥គ្រាប់
    វិញ្ញាសារ ទី៣: រត់រកចំណុចទីតាំងលើផែនទី (រយ:ពេលបីម៉ោង)
    វិញ្ញាសារ ទី៤: រត់៤គ.ម +រត់កាត់ឧបសគ្គ +រត់បន្ត៥០០ម បាញ់មួយកាយវិការដេក (ចំនួន ៥គ្រាប់)
    បើកវគ្គប្រកួតកីឡាអន្តរជាតិ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០។ ចាប់ផ្តើមប្រកួត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
    ចំណែកសមាគមនិស្សិតខ្មែរ ប្រចាំសហព័ន្ធរុស្ស៊ី ក៏បានជូនពរដល់បងប្អូនសិក្ខាកាម យោធាកម្ពុជាទាំង ៧រូប ដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) សូមឲ្យទទួលបានជ័យជំនះ ដ៏ត្រចះត្រចង់ ជូនជាតិ មាតុភូមិកម្ពុជាយើង ៕
To Top