ព័ត៌មានជាតិ

ច្បាស់ហើយ ! ក្រសួងអប់រំ អនុញ្ញាតឲ្យបើកសាលារៀនថ្នាក់ទី៩ និងទី១២ នៅខែកញ្ញា ហើយប្រឡងបាក់ឌុប នៅខែធ្នូ

ភ្នំពេញ ៖ បន្ទាប់ពីខកខានការសិក្សា មួយរយៈពេល ដោយសារជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារៀន ថ្នាក់ទី៩និងទី១២ បើកបង្រៀនឡើងវិញ នៅក្នុងកំឡុង ខែកញ្ញា ឆ្នាំ២០២០ ហើយប្រឡងសញ្ញាបត្របាក់ឌុប ថ្នាក់ជាតិ នៅខែធ្នូឆ្នាំ២០២០ ។

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃ ទី ១០ខែសីហាបានឲ្យដឹងថាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នៃគ្រឹះស្ថានសាធារណៈ ចូលរៀន នៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែសីហា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ដោយ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធាន អនាម័យរបស់ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។

ក្រសួងបញ្ជាក់ថា៖« ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ នៅខែធ្នូឆ្នាំ២០២០ខាងមុខ ។ ចំពោះការរៀបចំកា រសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀប ចំសេចក្តីណែនាំតាមក្រោយ»។

ក្រសួងក៏បានលើកឡើងថា ជាមួយគ្នានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេល ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ(បាក់ឌុប) ដើម្បីចូលរួមការប្រឡងថ្នាក់ជាតិ នៅខែធ្នូឆ្នាំ២០២០ ជាមួយនឹ ងគ្រឹះស្ថាន សាធារណៈ ។ ដោយឡែកវិទ្យាល័យនិងអនុវិទ្យាល័យទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីអនុវត្តកិច្ចការខាងលើ ៕ ស.សំណាង

To Top