ព័ត៌មានអន្តរជាតិ

យុវជនថៃ នាំគ្នាជួបជុំប្រឆាំងនឹង ភាពផ្តាច់ការ នៅខេត្ត បុរីរាំ

បុរីរាំ៖ ក្រុមនិស្សិតនិងយុវជនថៃ បាននាំគ្នាធ្វើបាតុកម្មដោយដាក់ឈ្មោះថា “ យុវជនបូរីរាំ ដើម្បីសេរីភាព” នៅឧទ្យានសាធារណៈមួយក្នុងស្រុកមឿង នៃខេត្តភាគឦសានតំបន់ទំនាបបុរីរាំ កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានអំពាវនាវឱ្យរំលាយសភា បញ្ចប់ការបំភិតបំភ័យរបស់រដ្ឋាភិបាលដល់ប្រជាជន និងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ នៅឯបាតុកម្មដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥ ល្ងាចនៅឧទ្យានសាធារណៈនៅជិតផ្លូវប្រសព្វ Sapan Yao ។

បដាដែលមានសារប្រឆាំងរដ្ឋាភិបាលត្រូវបានគេដាក់នៅជុំវិញកន្លែងប្រមូលផ្តុំ។

អ្នកដឹកនាំនិស្សិតនិងយុវជន បានប្តូរវេនគ្នាដើម្បីបញ្ចេញមតិ។ ក្រុមបាតុករបានបង្ហាញសញ្ញាម្រាមដៃបីប្រឆាំងនឹងរបបផ្តាច់ការ។ ពួកគេបានសំដែងពិធី“ វេទមន្តខ្មៅ” ដើម្បីបណ្តេញមេដឹកនាំផ្តាច់ការមុនបំបែកគ្នា៕ប្រែសម្រួលៈ ណៃ តុលា

To Top